Open for 3rd Enrollment


សាលាក្រោយបរិញ្ញាបត្រចាប់ផ្តើទទួលនិស្សិតចុះឈ្មោះចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៤-២០២៥ (វគ្គទី០៣) ចាប់ពីថ្ងៃនេះតទៅ ដោយផ្តល់ជូនអាហារូបករណ៍ ២០% ជូនដល់និស្សិតដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រង (MBA in Management) សម្រាប់តែសាខាវាលស្បូវតែប៉ុណ្ណោះ។

ចាប់ផ្តើមចូលសិក្សា (វគ្គទី០៣) ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ តទៅ។

និស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រង នៅសាខាវាលស្បូវ អាចចុះឈ្មោះតាមប្រព័ន្ធអនឡាញដែលមានតំណភ្ជាប់៖ numregister.com

ក្រោយពីអ្នកបានចុះឈ្មោះ និងបង់ថ្លៃសិក្សារួច អ្នកនឹងមានតំណសម្រាប់ចូលក្រុមតេឡេក្រាម។ សូមចូលក្រុមតេឡេក្រាមនោះដើម្បីបុគ្គលិកសិក្សា ងាយស្រួលក្នុងការផ្តល់ព័ត៌មាន និងទំនាក់ទំនងផ្សេងៗ។
សូមអរគុណ!

Related Posts

សូមស្វាគមន៍ការចុះឈ្មោះចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២៨

សូមស្វាគមន៍ការចុះឈ្មោះចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២៨។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ តទៅ តាមប្រព័ន្ធអនឡាញខ្លះ និងក្នុងថ្នាក់ផ្ទាល់ខ្លះ តាមកាលវិភាគកំណត់របស់សាកលវិទ្យាល័យ។និស្សិតដែល មានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់ជំនាញដូចមានរូបភាពខាងលើ…