ការចុះឈ្មោះចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៤-២០២៥ នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ


ឱកាសចុងក្រោយក្នុងការចុះឈ្មោះចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៤-២០២៥ គ្រប់ជំនាញទាំងអស់រហូតដល់ត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនថ្ងៃកំណត់ព្រោះចំនួននិស្សិតក្នុងថ្នាក់រៀនមានកំណត់

ចាប់ផ្តើមចូលសិក្សា (វគ្គទី០២) ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ តាមប្រព័ន្ធអនឡាញខ្លះ និងក្នុងថ្នាក់ផ្ទាល់ខ្លះ តាមកាលវិភាគកំណត់របស់សាកលវិទ្យាល័យ។

និស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់ជំនាញ អាចចុះឈ្មោះតាមប្រព័ន្ធអនឡាញដែលមានតំណភ្ជាប់៖ numregister.com ឬអាចមើលវីឌេអូណែនាំពីការចុះឈ្មោះចូលសិក្សា

ក្រោយពីអ្នកបានចុះឈ្មោះ និងបង់ថ្លៃសិក្សារួច អ្នកនឹងមានតំណសម្រាប់ចូលក្រុមតេឡេក្រាម។ សូមចូលក្រុមតេឡេក្រាមនោះដើម្បីបុគ្គលិកសិក្សា ងាយស្រួលក្នុងការផ្តល់ព័ត៌មាន និងទំនាក់ទំនងផ្សេងៗ។
សូមអរគុណ!

Related Posts